បញ្ជីរានាម ពុទ្ធបរិស័ទចំណោះជើងវត្ត កំពង់រាំងនិងពុទ្ធបរិស័ទនៅក្រៅប្រទេស ចាប់មគ្គផលកសាង


ទិន្នន័យនៃសមិទ្ធិផលនានានេះ ខ្ញុំព្រះករុណា - អាត្មាភាព បានកំណត់កត់ត្រារក្សាទុកមកគ្រប់សមិទ្ធិផលទាំងអស់ ក្នុងនោះមានកំណត់ ថ្ងៃ ខែ ឆ្នាំ កសាង, ចំណូល ចំណាយ តម្លៃសរុបជាដើម តាំពី ព.ស.២៥៤០ គ.ស.១៩៩៧ តរៀងមក ដែលស្ថិតនៅលើបន្ទុកគ្រប់គ្រងកសាងរបស់ខ្ញុំព្រះ ករុណា - អាត្មាភាពផ្ទាល់ ។ ចំណែកខាងសមិទ្ធិផល ដែលបានសាងឡើងជាច្រើនជំនាន់មកហើយ មុនអំពីដំណាក់កាលនៃការគ្រប់គ្រងរបស់ខ្ញុំព្រះករុណា - អាត្មាភាពនោះ មិន បានកត់បញ្ចូលក្នុងប្រវត្តិសង្ខេបនេះទេ ព្រោះខ្ញុំស្រាវជ្រាវរាវរកពុំឃើញបញ្ជី កសាងកត្រារក្សាទុកមកឱ្យច្បាស់លាស់ ដែលគួរយកជាផ្លូវការបាន អាស្រ័យ ហេតុនេះ សូមព្រះតេជគុណជាព្រះចៅអធិការស្នងការបន្ដសាសនា ព្រះសង្ឃ និងអស់លោកជាគណៈអារាមិកជនជំនាន់ក្រោយ មេត្តាអភ័យទោសឱ្យទាន ដល់ខ្ញុំព្រះករុណា - អាត្មាភាព ដែលកំពុងនៅក្នុងបន្ទុកគ្រប់គ្រងនិងរៀងរៀង សៀវភៅប្រវត្តិសង្ខេបនៃសមិទ្ធិផលនានានេះផង! សូមអំណរព្រះគុណ!៕ កំពង់រាំង, ថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំជូត អដ្ឋស័ក ព.ស.២៥៤០ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ១៩៩៧
រៀបរៀងដោយ ខ្ញុំព្រះករុណា - អាត្មាភាព ព្រះភិក្ខុ សង្ឃបណ្ឌិតោ ថាច់វ៉ឿង (ហៅញេយ្យ)
ខាងក្រោមនេះគឺជាបញ្ជីរាយនាម ពុទ្ធបរិស័ទចំណោះជើងវត្ត កំពង់រាំងនិងពុទ្ធបរិស័ទនៅក្រៅប្រទេស ចាប់មគ្គផលកសាង។ សូមចុចមើលបញ្ជីរាយនាមខាងក្រោមនេះ
បញ្ជីរានាម ពុទ្ធបរិស័ទចំណោះជើងវត្ត កំពង់រាំងនិងពុទ្ធបរិស័ទនៅក្រៅប្រទេស ចាប់មគ្គផលកសាង បញ្ជីរានាម ពុទ្ធបរិស័ទចំណោះជើងវត្ត កំពង់រាំងនិងពុទ្ធបរិស័ទនៅក្រៅប្រទេស ចាប់មគ្គផលកសាង Reviewed by វត្តកំពង់រាំង on May 06, 2024 Rating: 5
Powered by Blogger.