វត្តសាលតិត្ថារាម កំពង់រាំង ឃុំហ៊ីវទឺ ស្រុកកញ្ចោង ខេត្តត្រាវិញ
អារម្ភកថា
សូមស្វាគមន៍ចំពោះការចូលមកកាន់គេហទំព័រ វត្តសាលតិត្ថារាម កំពង់រាំង
មូលហេតុដែលនាំឲ្យបង្កើតគេហទំព័រ វត្តសាលតិត្ថារាម (កំពង់រាំង) នេះ ឡើង ដោយអាស្រ័យខ្ញុំព្រះករុណា - អាត្មាភាព (ថាច់ វឿង) យល់ឃើញថា៖ សម័យនេះ បណ្ដាញព័ត៌មានវិទ្យាកាន់តែរីកចម្រើនឡើង ហើយបានជាទីពេញនិ-យម របស់សង្គមមនុស្សក្នុងសាកលលោក ម៉្លោះហើយបានជាខ្ញុំព្រះករុណា អាត្មាភាព ពឹងលោក (ថាច់សំអឿន) ដែលមាន ចំណេះដឹង ផ្នែកខាងបច្ចេកគេហទំព័រ បានបង្កើត កម្មវិធីនេះឡើង សម្រាប់ប្រើប្រាស់ជាផ្លូវការ ។
ដើម្បីជាប្រយោជន៍ក្នុងការបញ្ចូលទិន្នន័យនិង រក្សាទុកជាឃ្លាំងឯកសារ សំខាន់ៗ របស់វត្តក្នុងបណ្ណាល័យអេឡិចត្រូនិចផង !
ដើម្បីផ្សព្វផ្សាយឬក៏ចែករំលែកព័ត៌មានថ្មីៗ តាមរយៈគេហទំព័រ ព័ត៌មានវិទ្យា ជូនដល់ពុទ្ធបរិស័ទគ្រប់ជំនាន់ ដែលមានឆន្ទៈស្វែងយល់អំពីសភាពការវិវឌ្ឍន៍នៃវត្តសាលតិត្ថារាម (កំពង់រាំង) ក្នុងពេលបច្ចុប្បន្ននិងទៅ អនាគត បានដោយឆាប់រួសរាន់ទាន់ពេលវេលាផង !
ក្នុងគេហទំព័រ នេះ មានមាតិកាដូចខាងក្រោម៖
នៅក្នុងអវសាននៃអារម្ភកថានេះ អាត្មាភាពសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះជម្រៅទឹកចិត្តសប្បុរសរបស់លោក ថាច់សំអឿន ដែលបានជួយបង្កើតនិងបំពេញរាល់តម្រូវការនៃកម្មវិធីនេះ ព្រមទាំងប្រជាខេមរពុទ្ធសាសនិក ទាំងបព្វជិត ទាំងគ្រហស្ថ ទាំងបុរស ទាំងស្រ្ដី ដែលបានតាម ដានទស្សនាការគេហទំព័រ វត្តសាលតិត្ថារាម (កំពង់រាំង) នេះ សូមអស់លោក អ្នកនាង មានសុខភាពល្អបរិបូរណ៍ មានបញ្ញាឆ្លៀវឆ្លាតឈ្លាសវៃ មានស្មារតី រស់រវើកជានិច្ចចំពោះវត្តអារាម ដែលជាមូលដ្ឋាននៃសត្ថុសាសនា ៕
- ១ ប្រវត្តិវត្តកំពង់រាំង
- ២ អប់រំ
- ៣ សមិទ្ធផល
- ៤ គម្រោងសាងសង់
- ៥ បញ្ជីរាយនាម
- ៦ វប្បធម៍ខ្មែរ
- ៧ កម្រងរូបថត…។
វត្តសាលតិត្ថារាម កំពង់រាំង ឃុំហ៊ីវទឺ ស្រុកកញ្ចោង ខេត្តត្រាវិញ
Reviewed by វត្តកំពង់រាំង
on
April 22, 2024
Rating:
Reviewed by វត្តកំពង់រាំង
on
April 22, 2024
Rating: